Saturday, March 7, 2026

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី​សកម្មភាព​ការងារ​ម៉ូ​ដែល​ឆ្នាំ​២០២៥ និង​ការបញ្ចប់​ឯកសារ​របាយការណ៍​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​(DSF) ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​

​នា​ថ្ងៃ​អង្គារ ៤​រោច ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុម នៃ​អ្នកជំនាញការ​ម៉ូ​ដែល​កម្ពុជា ចំនួន​៤​រូប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ ស្តីពី​សកម្មភាព​ការងារ​ម៉ូ​ដែល​ឆ្នាំ​២០២៥ និង​ការបញ្ចប់​ឯកសារ​របាយការណ៍​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​(DSF) នៅ​ទីក្រុង​ហូជីមិញ​, ប្រទេស​វៀតណាម​។​
​គោលបំណង នៃ​សិក្ខាសាលា​គឺ​៖

  • ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​ការអនុវត្ត​សកម្មភាព​ការងារ​ម៉ូ​ដែល​នា​ឆ្នាំ​២០២៥ និង​សកម្មភាព​សំខាន់ៗ​ដែល​បាន​ស្នើឡើង​សម្រាប់​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៦
  • ពិនិត្យ​លើ​លទ្ធផល​នៃ​ក្រុម​អ្នកជំនាញ​ថ្នាក់ជាតិ (Associate Modeler) នៃ​ប្រទេស​មេគង្គ ក្នុងការ​បំពេញការងា​រ​ពង្រឹង​ជំនាញ​ម៉ូ​ដែល ដោយ​ធ្វើការ​អនុវត្ត​លើ​កម្មវិធី​នៃ​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត (DSF)
  • ដើម្បី​បង្ហាញ​លទ្ធផល​ឯកសារ​របាយការណ៍​ចុងក្រោយ នៃ​បច្ចុប្បន្នភាព​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត (Decision Support Framework-DSF) ដែល​បានធ្វើឱ្យ​ប្រសើរឡើង និង ផ្ទាំង​គ្រប់គ្រង​ស្ថានភាព​ទឹក Water Status Dashboard (WSD)​។​
    ​សូមបញ្ជាក់ថា​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​បាន​ពិភាក្សា​លើ​លទ្ធផល​ពី​ការអនុវត្ត​សកម្មភាព​ដែល​បាន​ឯកភាព​កន្លងមក ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​២១ នៃ​ក្រុម​អ្នកជំនាញការ ស្តីពី​ទិន្នន័យ ម៉ូ​ដែល និង​ការ​ព្យាករ ដែល​ផ្តោតលើ​ម៉ូ​ដែល​ក្របខ័ណ្ឌ​គាំទ្រ​ការធ្វើ​សេចក្តីសម្រេចចិត្ត​បច្ចុប្បន្នភាព (DSF) នៅ​ទីក្រុង​ហាណូយ​, ប្រទេស​វៀតណាម នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ពិនិត្យ​លើ​លទ្ធផល​ការងារ​បច្ចេកទេស និង​ពិនិត្យ​ឯកសារ​របាយការណ៍​ចុងក្រោយ នៃ​បច្ចុប្បន្នភាព​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេច​(DSF) ដើម្បី​ទទួលបាន​មតិយោបល់ កែលម្អ​ចំណុច​ខ្វះខាត​ពី​ក្រុម​ជំនាញការ​ម៉ូ​ដែល​ថ្នាក់ជាតិ នៃ​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍