Saturday, March 7, 2026

លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី “​ដំណើរការ​នៃ​ការប្រើប្រាស់​ឧបករណ៍​វាស់ លំហូរ​ទឹក​“ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​

​នា​ថ្ងៃ​អង្គារ ២​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៦ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​សិក្ខាសាលា​ស្តីពី “​ដំណើរការ​នៃ​ការប្រើប្រាស់​ឧបករណ៍​វាស់ លំហូរ​ទឹក​“ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។
​គោលបំណង នៃ​សិក្ខាសាលា​គឺ​៖

  • ស្វែងយល់​ពី​ការប្រើប្រាស់​ឧបករណ៍​វាស់​លំហូរ​ទឹក​ពី​អ្នកជំនាញ និង​
  • ការប្រើប្រាស់​ឧបករណ៍​ការត្រួតពិនិត្យ ការតាមដាន​គុណភាព​ទឹក​បរិស្ថាន​
  • ដោយមាន​បង្ហាញ​ទាំង​ផ្នែក​ទ្រឹស្តី ការអនុវត្ត​ការប្រើប្រាស់​ឧបករណ៍​ចុះ​វាស់​នៅ​នឹង​ទីតាំង​ផ្ទាល់ និង​រហូត​ទទួលបាន​ទិន្នន័យ​យកមក​ធ្វើការ​បកស្រាយ និង​វិភាគ​។
    ​សូម​ជម្រាបជូន​ថា សិក្ខាសាលា​នេះ​រៀបចំ​ក្រោម កិច្ចសហការ​រវាង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជាមួយនឹង​មន្ទីរពិសោធន៍​តំបន់ឆ្នេរ និង​ដី​សើម ព្រមទាំង Xylem Water Solution & Technology ដោយមាន​ការចូលរួម ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​សារ​ធា​រណៈការ និង​ដឹកជញ្ជូន​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ទន្លេសាប​, អគ្គិសនី​កម្ពុជា​, រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​, សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ព្រមទាំង​ក្រុមហ៊ុន​ទីប្រឹក្សា​ដែល​ពាក់ព័ន្ធ​នឹង​ទឹក​៕

ព័ត៌មាន និងព្រឹត្តិការណ៍