Saturday, March 7, 2026

លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី “​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​ទន្លេមេគង្គ​ក្រោម​” នៅ​សាលប្រជុំ​សាលាខេត្ត​ស្ទឹងត្រែង

​នា​ថ្ងៃ​ពុធ ៣​កើត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០២៤ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី “​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​ទន្លេមេគង្គ​ក្រោម​តាមរយៈ​ការទទួល​ទិន្នន័យ​ជលសា​ស្ត្រ និង​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​” ។ សិក្ខាសាលា​នេះ រៀបចំ​ដោយ​អង្គការ​អុក​ស្វា​ម និង​ដៃគូ​របស់​អុក​ស្វា​ម (OXFAM) ដោយមាន​សមាសភាព​ចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល​រួមមាន អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​សហគមន៍​តាម​ដង​ទន្លេមេគង្គ​ក្រោម សហគមន៍​តាម​បឹង​ទន្លេសាប សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​សរុប​ចំនួន ៦០​នាក់​។

​សិក្ខាសាលា​នេះ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា ក៏បាន​ចែករំលែក​បទពិសោធន៍​តាមរយៈ​ធ្វើ​បទ​បង្ហាញ​ស្តីពី “​បញ្ហា​ប្រឈម​ចំនួន ៦ ចំណុច​របស់​អាជ្ញាធរ​ទន្លេសាប ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​បឹង​ទន្លេសាប និង​ការសិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នេះ​” ផងដែរ​ក្នុងចំណោម​វាគ្មិន ២ រូប​ទៀត​គឺ ថ្នាក់ដឹកនាំ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អនុប្រធាននាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​ក្រសួងបរិស្ថាន​។

​គោលបំណង នៃ​សិក្ខាសាលា​មាន​៖

  • បង្កើន​ការយល់ដឹង​របស់​អ្នកចូលរួម​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​អាង​ទន្លេមេគង្គ និង​ទន្លេសាប ។​
  • បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​លើ​ការចែករំលែក​ទិន្នន័យ​ជលសា​ស្ត្រ និង​ឧតុនិយម និង​ការលើកកម្ពស់​ការទទួល​បាន​ព័ត៌មាន​សម្រាប់​សហគម​ន៍តា​មដង​ទន្លេ​ពី​ប្រភព​ទិន្នន័យ​ផ្សេងៗ​
  • ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​៕

ព័ត៌មាន និងព្រឹត្តិការណ៍