នាថ្ងៃចន្ទ ១៣កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការពង្រឹងមុខងារគាំទ្រ និងការលើកកម្ពស់អភិបាលកិច្ចនៅតាមក្រសួង-ស្ថាប័ន ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំបានពិភាក្សាដូចខាងក្រោម៖
- ទិដ្ឋភាពទូទៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
- អនុក្រឹត្យ១២៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន អនុវត្តមុខងារគាំទ្ររបស់ក្រសួងស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
- អនុក្រឹត្យ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់
អភិបាលកិច្ច (គ.ក.អ) ក្រសួង ស្ថាប័នចំណុះ អង្គការនីតិប្រតិបត្តិ៕








