Thursday, April 23, 2026

លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាន​នាយដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ ចុះ​អនុវត្តន៍​គម្រោង​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង​ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាន​នាយដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ ផែនការ និង​សហប្រតិបត្តិការ ចុះ​អនុវត្តន៍​គម្រោង​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង​ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ដំណើរ​ការចុះអនុវត្ត​ន៍​សកម្មភាព​ក្រុមការងារ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​អភិបាលរង​ស្រុក ការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ​/​សង្កាត់ និង​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន នៃ​ស្រុក​សង្កែ​។​
​សូម​ជម្រាបជូន​ថា សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​គម្រោង​កម្រិត​ថ្នាក់ស្រុក​ដែល​កំពុងដំណើរការ គម្រោង​វិនិយោគ​ដែលមាន​ថវិកា​គាំទ្រ និង​គម្រោង​វិនិយោគ​ដែល​មិនមាន​ថវិកា​គាំទ្រ នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​ថា​តើ​គម្រោង​អាទិភាព​សំខាន់ៗ​មានការ​ជះឥទ្ធិពល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ដល់​វិស័យ​អ្វីខ្លះ​! នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍