Saturday, March 7, 2026

លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវាយតម្លៃ​តម្រូវការ និង​ការប្រមូល​ទិន្នន័យ​សម្រាប់​ការរៀបចំ ឬ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​ដើម្បី​បញ្ចូល​ធនធានបរិស្ថាន​ដែលមាន​សារៈសំខាន់​ថ្នាក់​តំបន់​ទៅក្នុង​ក្របខ័ណ្ឌ​ផែនការ និង​ការគ្រប់គ្រង​ទី​ជម្រាល នៅ​ភោជនីយដ្ឋាន​ដី​ថ្មី ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​សុក្រ ១៥​កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវាយតម្លៃ​តម្រូវការ និង​ការប្រមូល​ទិន្នន័យ​សម្រាប់​ការរៀបចំ ឬ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​ដើម្បី​បញ្ចូល​ធនធានបរិស្ថាន​ដែលមាន​សារៈសំខាន់​ថ្នាក់​តំបន់​ទៅក្នុង​ក្របខ័ណ្ឌ​ផែនការ និង​ការគ្រប់គ្រង​ទី​ជម្រាល ដែល​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​)​។​
​គោលបំណង នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​៖
១. សាវតា ដំណើរការ និង​ហេតុផល​សម្រាប់​ការវាយតម្លៃ​ជា​ប្រព័ន្ធ នៃ​តម្រូវការ​សម្រាប់​ការរៀបចំ ឬ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​ធនធានបរិស្ថាន ក្នុង​បរិបទ​នៃ​ការគ្រប់គ្រង​ទី​ជម្រាល និង​ថ្នាក់​តំបន់​
២. ព័ត៌មាន និង​ទិន្នន័យ​ដែល​ត្រូវការ​ដើម្បី​គាំទ្រ​ដល់​ការវាយតម្លៃ​តម្រូវការ រួមទាំង​ការពិនិត្យ​ឡើងវិញ​នូវ​ផែនការ​គ្រប់គ្រង​ដែលមាន​ស្រាប់​
៣. អនុវត្ត​ដោយផ្ទាល់​អំពី​ការវាយតម្លៃ​តម្រូវការ រួមទាំង​ចំណុច​ខ្វះខាត និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទីតាំង​។​
​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ថ្នាក់ជាតិ​ខាងលើ​រៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងបរិស្ថាន​, អាជ្ញាធរ​ទ​ន្ល​សាប​, ជំនាញការ​ជាតិ និង​អន្តរជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍