នាថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រង់តំបន់ទេសភាពទំនាបទន្លេសាបខាងជើង ភូមិសាស្ត្រ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ និងឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
គោលបំណង នៃកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់ទេសភាពទំនាបទន្លេសាបខាងជើង។ លទ្ធផល នៃកិច្ចប្រជុំពិភាក្សា៖
- ការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងជា ៣ គឺ៖ តំបន់ប្រើប្រាស់ដោយចីរភាព, តំបន់អភិរក្ស, និងតំបន់ស្នូល នៃអនុក្រឹត្យលេខ ១៧២ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបានកម្ពុជា ស្តីពីតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងក្នុងខេត្តកំពង់ធំ និងសៀមរាប
- រៀបចំឯកសារ ព័ត៌មាន ទិន្នន័យ និងផែនទីកំណត់តំបន់ការពារទាំង ៣ បន្ថែម សម្រាប់ការរៀបចំកិច្ចប្រជុំពិភាក្សាបន្តជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅពេលខាងមុខ និងពិនិត្យលើការងារនៅខ្វះចន្លោះ។
សំណូមពរ សិក្សាឡើងវិញទៅលើទំហំផ្ទៃដីតំបន់ស្នូល តំបន់អភិរក្ស និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធក្នុងតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងខាងលើ ដោយមានការចូលរួមពិគ្រោះយោបល់បន្ថែមជាមួយក្រសួង-ស្ថាប័ន ដើម្បីឆ្លងយោបល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបទដ្ឋានគតិយុត្តិបន្ថែមទៀត របស់រាជរដ្ឋាភិបាលនៅពេលខាងមុខ។
សូមជម្រាបជូនថា កិច្ចប្រជុំខាងលើមានចូលរួមមកពី ក្រសួងបរិស្ថាន, អាជ្ញាធរទន្លេសាប, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំប្រទេសកម្ពុជា, រដ្ឋបាលខេត្ត ស្រុក ឃុំ នៃខេត្តកំពង់ធំ និងខេត្តសៀមរាប, មន្ទីរបរិស្ថានខេត្តកំពង់ធំ និងសៀមរាប, មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត ដែលមានសមាសភាពសរុបចំនួន ២៥នាក់៕







