នាថ្ងៃអង្គារ ២ កើត ដល់ថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវវាយតម្លៃផលចាប់ នៃធនធានត្រី នៃផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម:
១- គោលបំណងសិក្សា :
គ្រប់គ្រងស្ថិតិផលនេសាទ តាមបែបវិទ្យាសាស្ត្រ ដែលបានចូលរួមក្នុងវិស័យសេដ្ឋកិច្ចជាតិ
មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងការចូលរួមជាមតិថ្នាក់ជាតិ ចំណាប់អារម្មណ៍កំណត់គោលនយោបាយក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព
មានទិន្នន័យសម្រាប់ធ្វើការប្រៀបធៀបទៅនឹងលទ្ធផលពីអតីតកាល។
២-ការយកទិន្នន័យ (Data collection)
អង្កេតចំនួនឧបករណ៍សិប្បកម្ម(Frame survey)
យកគំរូតាមប្រភេទឧបករណ៍នេសាទជាលក្ខណ: (Random)
យកទិន្នន័យផ្សេងៗ ដូចជា ហ្វ្រេកង់បណ្តោយ និងបណ្តោយទម្ងន់ត្រី(Conducting length frequency and length weight sampling)
អង្កេតចំនួនឧបករណ៍ចេញនេសាទ (Surveying the number of active gears)
អង្កេតចំនួនថ្ងៃចេញនេសាទ (Surveying the number of active days)
ប្រើប្រាស់កម្មវិធី (Microsoft Access) ដើម្បីវិភាគទិន្នន័យ…
៣- តំបន់គោលដៅនៃការសិក្សា:
នៅក្នុងដើមខែសីហានេះមាន៣ស្រុកគឺស្រុកបរិបូរណ៍ ស្រុកកំពង់លែង និងទីរួមខេត្តកំពង់ឆ្នាំង។
៤- លទ្ធផលការសិក្សាសង្ខេប:
បានរកឃើញអ្នកនេសាទជាលក្ខណ:សិប្បកម្ម (Middle scale fisheries) ចំនួន ១,៥៩៨ គ្រួសារ ប្រើប្រាស់ឧបករណ៍នេសាទ ១៤ ប្រភេទផ្សេងៗគ្នា
ផលចាប់សរុប: ៥៥៣.៨៧ តោន
ប្រភេទត្រីបូកយោង ១៥១ ប្រភេទ
តម្លៃផលនេសាទសរុប: ៣,០៥៦.២៩ លានរៀល
តម្លៃផលនេសាទគិតជាដុល្លារស្មើនឹង ៧៤២,៩៩៦.៣៤ ដុល្លារសហរដ្ឋអាមេរិក(៤,១០០៛/១ដុល្លារ)៕









