នាថ្ងៃចន្ទ ៩រោច ដល់ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វេីអាជីវកម្ម និងអភិរក្ស បានបន្តដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការចុះសិក្សានេះ ក្រុមការងារបានធ្វើការចុះជួបជាមួយ៖
- ជួបជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
- សម្ភាសន៍ជាមួយប្រជានេសាទ
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ
- សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់នីមួយៗ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ៕










