Thursday, April 23, 2026

លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សាការ​វារីវប្បកម្ម ស្រុក​កំពង់ស្វាយ ក្នុង​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ១៣​រោច ខែជេស្ឋ ដល់​ថ្ងៃ​សុក្រ ២​កេ​ី​ត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វើអាជីវកម្ម និង​អភិរក្ស បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សាការ​ធ្វើវារីវប្បកម្ម ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្តាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖

  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​វា​រី​វប្បក​រលើការចិញ្ចឹម​ត្រី​តាម​បែរ និង​ស្រះ និង​ការ​ប្រើ​ប្រាស់​ប្រភេទ​ចំណី​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​នុយ​លើប្រភព និង​តម្លៃ​ត្រី​។​
    ​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ការ​ធ្វើវារីវប្បកម្ម ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
  • តាមដាន​លើ​ស្ថិតិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​បែរ និង​ស្រះ​
  • សិក្សា​តាមដាន​បរិមាណ​នៃ​ការចិញ្ចឹម ប្រភេទ​ត្រី​ចិញ្ចឹម និង​បច្ចេកទេស​នៃ​ការចិញ្ចឹម​
  • សិក្សា​លើ​ចរន្ត​ទីផ្សារ តម្លៃ​ទីផ្សារ និង​វិភាគ​លើ​សេដ្ឋកិច្ច​នៃ​ការចិញ្ចឹម​ត្រី​
  • សិក្សា​ពី​ផល​បះ​ពាល់​នៃ​ការ​ធ្វើ​វារីវប្បកម្ម​នៅ​ជុំវិញ​បឹង​ទន្លេសាប​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍