Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សម្របសម្រួល និង​ចូលរួម​បេសកកម្ម ពិនិត្យ​ការប្រមូល​ទិន្នន័យ​ការតាមដាន​ផល​ចាប់​ជលផល នៃ​ការអនុវត្ត​ប្រព័ន្ធ​តាមដាន​ស្នូល របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តសៀមរាប

​នា​ថ្ងៃ​អង្គារ ៨​កើត ដល់​ថ្ងៃ​ពុធ ៩​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សម្របសម្រួល និង​ចូលរួម​បេសកកម្ម ពិនិត្យ​ការប្រមូល​ទិន្នន័យ​ការតាមដាន​ផល​ចាប់​ជលផល នៃ​ការអនុវត្ត​ប្រព័ន្ធ​តាមដាន​ស្នូល របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ស្ថិតនៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​, ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​សូម​ជម្រាបជូន​ផងដែរ អាជ្ញាធរ​ទន្លេសាប​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ការតាមដាន​ភាពសម្បូរ​បែប នៃ​ប្រភេទ​ត្រី​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​អស់​រយៈពេល ១៣ ឆ្នាំ កន្លងមកហើយ ដោយមាន​ការជួយ​គាំទ្រ និង​ឧបត្ថម្ភ​ថវិកា​បច្ចេកទេស​ពី​គណៈកម្មការ​ទន្លេមេគង្គ និង​សម្របសម្រួល​ការងារ​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ ក្នុង​កិច្ចដំណើរការ​គម្រោង​សិក្សា​ស្រាវជ្រាវ​ការតាមដាន​ភាពសម្បូរ​បែប នៃ​ប្រភេទ​ត្រី​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប អនុវត្ត​ដោយ​ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១២ រហូតមកដល់​ពេលបច្ចុប្បន្ន​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​ក្នុងការ​ប្រមូល​ទិន្នន័យ​ផល​ចាប់​របស់​អ្នកនេសាទ តាមដាន​ភាពសម្បូរ​បែប​របស់​ត្រី ធ្វើ​បច្ចុប្បន្នភាព​មូលដ្ឋាន​ទិន្នន័យ​ស្តីពី​ភាពសម្បូរ​បែប និង​នានាភាព​នៃ​ប្រភេទ​ត្រី និង​រៀបចំ​របាយការណ៍​តាម​ដានដែល​ពន្យល់​ពី​ស្ថានភាព និង​និន្នាការ​នៃ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍