Sunday, March 8, 2026

ក្រុមការងារ​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចុះ​អនុវត្តន៍​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង​ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅ​ខេត្តកំពង់ឆ្នាំង​

​កាលពី​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចុះ​អនុវត្តន៍​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​
​ដំណើរ​ការចុះអនុវត្ត​ន៍​សកម្មភាព​ក្រុមការងារ​ជួបពិភាក្សា​ជាមួយ​៖

  • ការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ​/​សង្កាត់ និង​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន នៃ​ស្រុក​បរិបូរ​ណ៌​
  • ស្មៀនឃុំ និង​មេឃុំ​នៃ​ឃុំ​ឆ្នុកទ្រូ​។​
    ​សូម​ជម្រាបជូន​ថា​សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​គម្រោង​កម្រិត​ថ្នាក់ស្រុក​ដែល​កំពុងដំណើរការ គម្រោង​វិនិយោគ​ដែល​មិនទាន់មាន​ការសន្យា​គាំទ្រ និង​គម្រោង​វិនិយោគ​ដែលមាន​ការសន្យា​គាំទ្រ នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ សម្រាប់ធ្វើ​ការតាមដាន ត្រួត​ពិនិត្យថា​គម្រោង​អាទិភាព​សំខាន់ៗ​មានការ​ជះឥទ្ធិពល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ដល់​វិស័យ​អ្វី​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍