Thursday, April 30, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើអាជីវកម្ម​លើធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការចុះ​សិក្សាការ​ធ្វេ​ី​វារីវប្បកម្ម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​រលាប សង្កាត់​ចំ​រើន​ផល សង្កាត់​ផ្ទះ​ព្រៃ និង​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់

​នៅ​ថ្ងៃ​ពុធ ១៣​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​លើធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វើអាជីវកម្ម និង​អភិរក្ស ចុះ​សិក្សាការ​ធ្វើ​វារីវប្បកម្ម ស្ថិតនៅ​ភូមិសាស្ត្រ សង្កាត់​រលាប សង្កាត់​ចំ​រើន​ផល សង្កាត់​ផ្ទះ​ព្រៃ និង​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​នៃ​សកម្មភាព​៖

  • តាមដាន​លើស្ថិតិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​បែរ និង​ស្រះ​
  • សិក្សា​តាមដាន​បរិមាណ​នៃ​ការចិញ្ចឹម ប្រភេទ​ត្រី​ចិញ្ចឹម និង​បច្ចេកទេស​នៃ​ការចិញ្ចឹម​
  • សិក្សា​លើចរន្ត​ទីផ្សារ តម្លៃ​ទីផ្សារ និង​វិភាគ​លើ​សេដ្ឋកិច្ច​នៃ​ការចិញ្ចឹម​ត្រី​
  • សិក្សា​ពី​ផល​បះ​ពាល់​នៃ​ការ​ធ្វើវារីវប្បកម្ម​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​
    ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖
  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​វា​រី​វប្បក​រលើ​ការចិញ្ចឹម​ត្រី​តាម​បែរ ស្រះ និង​ការ​ប្រើប្រាស់​ប្រភេទ​ចំណី​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​នុយ​លើប្រភព និង​តម្លៃ​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ការ​ធ្វើ​វារីវប្បកម្ម ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍