នាថ្ងៃសុក្រ ១០រោច ខែងស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប កិច្ចប្រជុំនេះមានវត្តមានចូលរួមពីមន្ត្រីជំនាញពី នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម និងពីស្ថាប័នពាក់ព័ន្ធដូចជា អាជ្ញាធរទន្លេសាប, ក្រសួងរ៉ែ និងថាមពល, គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ, ក្រុមការងារជំនាញការថ្នាក់តំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងក្រុមការងារគណ:កម្មាធិការជាតិទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យឡើងវិញនូវ ផ្ទាំងគេហទំព័រព័ត៌មាន គ្រប់គ្រងត្រួតពិនិត្យតាមដានលំហូរបណ្តាញទន្លេ ដែលវិធីសាស្ត្រដែលបានរចនាឡើងថ្មី និងមានសក្តានុពល សម្រាប់ប្រើប្រាស់ក្នុងការណែនាំ ត្រួតពិនិត្យ និងគ្រប់គ្រងលក្ខខណ្ឌលំហូរនៅក្នុងទន្លេមេ រួមជាមួយពិភាក្សាសេចក្តីព្រាង របាយការណ៍មេគង្គ ឆ្នាំ២០២៤ ស្តីពីជលសាស្ត្រ ទឹកជំនន់ និងភាពរាំងស្ងួត ។
សូមជម្រាបថា គណៈគម្មាធិការទន្លេមេគង្គអន្តរជាតិមាននីតិវិធីចំនួន៥ ក្នុងការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះនីតិវិធីមួយគឺការថែរក្សាធារទឹក តាមដានលំហូរទឹកនៅលើទន្លេមេ ដើម្បីធានាកម្រិតលំហូរស្ថិតនៅជាលក្ខណៈធម្មជាតិ ទទួលបាន ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍ ទៅវិញទៅមក ជាពិសេសកាត់បន្ថយផលប៉ះពាល់ដល់ប្រទេសជាសមាជិកមេគង្គ ។ ក៏ប៉ុន្តែដោយសារកំណើនការអភិវឌ្ឍន៍ តម្រូវការទឹក រួមផ្សំដោយកត្តាប្រែប្រួលអាកាសធាតុ ធ្វើអោយធនធានទឹកក្នុងអាងទន្លេមេគង្គទទួលរងសម្ពាធ៕










