ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ស្តីពី​ការគ្រប់គ្រង​អាង​-​បឹង​ចម្រុះ​(ILBM-Heartware)

​នា​ថ្ងៃទី ១៤ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០១៦ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ក្រុម​ជំនាញការ​អន្តរជាតិ ស្តីពី​ការគ្រប់គ្រង​អាង​-​បឹង​ចម្រុះ​( ILBM-Heartware ) នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប​( Tonle Sap Authority ) ជាមួយ​គណៈកម្មការ​បឹង​អន្តរជាតិ​(​ International Lack Environement Committee ) ។ កិច្ចប្រជុំ មានការ​ចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួងបរិស្ថាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ CDRI, IUCN  និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ព្រមទាំង​ជំនាញការ​អន្តរជាតិ​មកពី​ប្រទេស​ជប៉ុន នេ​ប៉ាល់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ មាន​សមាជិក​សរុប​ចំនួន ១៨ នាក់​។​
​ ​គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដែល​បម្រើ​ផលប្រយោជន៍​រួម ដូចជាៈ​
១.​បង្ហាញ​ពី​ទស្សនទាន​របស់​ក្រុមការងារ​គ្រប់គ្រង​អាង​-​បឹង​ចម្រុះ ( ILBM-Heartware concept )
​២.​បង្ហាញ​ពីបទ​ពិសោធន៍​នៃ​ការ​សហការគ្នា​គ្រប់​អាង - បឹង​ចម្រុះ រវាង​គ្នា​ទឿ​វិញ​ទៅមក​
​៣.​ស្វែងយល់​ពី​ការគ្រប់គ្រង ការអភិវឌ្ឍ និង​បញ្ហា​ប្រឈម​នានា​ក្នុង​បឹង​ទន្លេសាប​
​៤.​រៀបចំ​គម្រោង និង​បណ្តាញ​នៃ​កិច្ចសហការ​រវាង​បឹង​ទន្លេសាប និង​ក្រុមការងារ​
​គ្រប់គ្រង​អាង​-​បឹង​ចម្រុះ​។​
​៥. ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទអង្គរវត្ត និង​តំបន់​បឹង​ទន្លេសាប​។​