ការសិក្សា​ពី​សកម្មភាព​ការងារ​ដាំ​ដុះ​តាម​រដូវ​កាល ប្រភេទ​សត្វល្អិត និង​ជម្ងឺ

ការិយាល័យកសិកម្មចម្រុះ
ការសិក្សាពីសកម្មភាពការងារ ដាំដុះតាមរដូវកាល ប្រភេទសត្វល្អិត និងជម្ងឺប្រភេទថ្នាំ សម្លាប់សត្វល្អិតនៅស្រុកដំណាក់ ចង្អើរ ខេត្តកែប និងស្រុក កំពង់លែង ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ ក្នុងឆ្នាំ២០១១នេះ ក្រុមការងារស្រាវ ជ្រាវកសិកម្មរបស់អាជ្ញាធរទន្លេសាប បានចុះតាមដានយ៉ាង យកចិត្តទុកដាក់អំពីសកម្មភាពការងារដាំដុះរបស់កសិករតាមរដូវកាល តាមដានពីប្រភេទសត្វល្អិត និងជម្ងឺដែលស៊ីបំផ្លាញលើដំណាំ

ការប្រើប្រាស់ថ្នាំពុលកសិកម្ម ការពិនិត្យមើល pHដីនិងបញ្ហានានាដែលកើតមានក្នុងការដាំដុះ ដំណាំរួមមាន សណ្តែកបាយ ដំណាំឳឡឹក ដំណាំពោត ដំណាំម្ទេសប្លោក ល្ពៅ និងម្ទេសដៃនាង ក្នុងស្រុក កំពង់លែង និងស្រុកជលគីរី ដែលជាតំបន់ដីកោះនៃខេត្តកំពង់ឆ្នាំងនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ជុំវិញបឹង ទន្លេសាប ដើម្បីប្រមូលផ្តុំពត៌មានរបស់កសិករដែលធ្វើការដាំដុះ និងប្រភេទ ដំណាំសក្តានុពលសមស្របទៅនឹង តម្រូវការទីផ្សារចង់បាន។
តាមការចុះសិក្សាស្រាវជ្រាវទាំងពីរលើកនេះបង្ហាញថា កសិករនៅក្នុងស្រុកពីរនៃខេត្តកំពង់ឆ្នាំង ការប្រកប របរធ្វើកសិកម្ម មានការមមារញឹកពេញមួយឆ្នាំ។
សកម្មភាពតាមរដូវកាលៈ     រដូវវស្សា : គាត់ធ្វើស្រែវស្សា (នៅលើដីនៅក្បែរភូមិ) ពេលទំនេរពីធ្វើស្រូវ គាត់ ទៅរកនេសាទ កាវកំប្លោក ដើម្បីយកមកទុកគ្របដំណាំនៅរដូវប្រាំង។ ចំណែកនៅរដូវប្រាំង គាត់ធ្វើស្រែ ប្រាំង និងដាំដំណាំនៅតាមដងទន្លេសាប ចាប់ផ្តើមពីសប្តាហ៍ ទីមួយ រហូតដល់សប្តាហ៍ទី៣ ខែវិច្ឆិកា។
បញ្ហាសត្វល្អិត និងជម្ងឺៈ កសិករជួបប្រទះនូវការបំផ្លាញពីសត្វល្អិត និងជម្ងឺស៊ីបំផ្លាញលើដំណាំដូចជា ដង្កូវស៊ីស្លឹក ដង្កូវស៊ីដើម ដង្កូវចោះស៊ីផ្លែ ស្រឹងជញ្ជក់រុក្ខរសផ្លែ ពពួកចៃ និងជម្ងឺដូចជា ជម្ងឺរលួយគល់ ជម្ងឺរួញត្រួយ ជម្ងឺរួញស្លឹក។
ទីផ្សារៈ ជួបប្រទះនឹង បញ្ហាទីផ្សារផលិតផលលើសតម្រូវការនៅទីផ្សារចង់ បានដូចជាដំណាំប៉េងប៉ោះ តម្លៃ ១ គ.ក្រ តម្លៃ ៥០ រៀល។

សកម្មភាពចុះស្រាវជ្រាវរបស់ក្រុមកសិកម្ម

សកម្មភាពការងាររបស់កសិករនៅរដូវប្រាំង
សកម្មភាពការងារការធ្វើកសិកម្មរបស់មានការមមារញឹកទៅតាមរដូវកាលៈ

ប្រភេទសត្វល្អិត និងជម្ងឺដែលស៊ីបំផ្លាញដំណាំ
ដោយសារមានការប្រែប្រួលអាកាសធាតុ និងមានការផ្លាស់ប្តូររបបទឹក បានបង្កឲ្យមានការលំបាកសម្រាប់ កសិករក្នុងការដាំដុះដំណាំ ដោយជួបប្រទះនឹងបញ្ហាសត្វល្អិតបំផ្លាញ និងជម្ងឺ ដែលធ្វើឲ្យដំណាំទទួលបានទិន្នផល ទាប។
ប្រភេទសត្វល្អិត

ប្រភេទថ្នាំសម្លាប់សត្វល្អិត
ប្រភេទថ្នាំសម្លាប់សត្វល្អិតដែលកសិករប្រើ គឺថ្នាំភាគច្រើនមានផ្លាកសញ្ញាជាភាសាបរទេស (ថៃ និងវៀត ណាម) និងភាគតិចដែលមានផ្លាកសញ្ញាសំគាល់ជាភាសាខ្មែរ។