នារសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានដឹកនាំមន្ត្រីក្រុមការងារ អទស ជួបពិភាក្សាជាមួយក្រុមការងារ JICA Consultant និងមន្ត្រីស្រាវជ្រាវរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំគម្រោងបង្កើតវេទិកាអភិរក្សបរិស្ថាន បឹងទន្លេសាប នៃគម្រោង។ កិច្ចប្រជុំ បានពិភាក្សា និងចែករំលែកបទពិសោធន៍ និងយន្តការរៀបចំដំណើរការអនុវត្តន៍គម្រោងនាពេលខាងមុខ ហើយនឹងលើកយកសំណើរបស់ភាគីទាំងពីរ ពិនិត្យសម្រេចក្នុងកិច្ចប្រជុំជាមួយក្រុមបេសកកម្ម របស់ JISA នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ ។