នាថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យិការធ្វើអាជីវកម្ម និងអភិរក្ស និងជាអនុប្រធានគម្រោង បានចូលរួមក្នុងសិក្ខាសាលាស្តីពីការតាមដានការអនុវត្តគម្រោង និងកែសម្រួលផែនការអនុវត្តគម្រោង (PIPs) របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេសាប (កម្ពុជា) និងទន្លេសុងក្លា (ថៃ) រវាងកម្ពុជា និងថៃ នៅខេត្តសុងក្លា ប្រទេសថៃ ដែលរៀបចំ និងសម្រប សម្រួលដោយលេខាធិការដ្ឋានគណកម្មាធិការទន្លេមេគង្គ(M-IWRMP and ICCS) និងមានសិក្ខាកាមចូលរួមមកពីអាជ្ញាធរទន្លេសាប TNMC, CNMC,និង MRC Secretariat ។ លទ្ធផលរំពឹងទុកបានពីអង្គសិក្ខាសាលានេះ គឺPIPs ចុងក្រោយមួយបន្ទាប់ពីកែសម្រួលរួច។ ដើម្បីនឹងទទួលបានច្បាស់ថា គម្រោងទទួលបានប្រសិទ្ធភាព និងសង្គតជាមួយនឹងគោលបំណងទូទៅនៃការគ្រប់គ្រងធនធាន ទឹកចម្រុះ សិក្ខាសាលានេះ មានគោលបំណងៈ
១. ការបង្ហាញកែលម្អ PIPs របស់ក្រុមការងារទាំ ២ និងបញ្ចបើ PIPs
២. ពិភាក្សាទៅលើបែបបទនៃក្រុមទំនាក់ទំនងទៅលើការគាំទ្រលើការងារទំនាក់ទំនង
៣.គាំទ្រការគ្រប់គ្រង impress account
៤. ការទស្សនកិច្ចគម្រោងសាកល្បង