នាថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ ២០១៥ លោក សរ គឹមសាន្ត ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងជាសមាជិកក្រុមការងារបច្ចេកទេស បានអញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការបញ្ចប់សកម្មភាពទី២ នៃវិមជ្ឈការមុខងារស្នូលរបស់ MRC សម្រាប់ឆ្នាំ 2016-2020 នៅក្រុងព្រះសីហនុ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បី៖ (១) ធ្វើបច្ចុប្បន្នកម្មពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពវិមជ្ឍការមុខងារស្នូលក្នុងដំណាក់កាលទី១ ដែលកំពុងអនុវត្ត(២) បង្ហាញពីផែនការអនុវត្ត និងដើម្បី អោយមានការយល់ដឹងស្របគ្នាពីសកម្មភាព វិមជ្ឃការមុខងារស្នូល សម្រាប់កញ្ចប់ទី២ ដែលបានព្រមព្រៀងសម្រាប់ឆ្នាំ 2016 ដល់ 2020(៣) ធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការរៀបចំសកម្មភាពមុខងារស្នូលក្នុងផែនការចង្អុលថ្នាក់ជាតិសម្រាប់ឆ្នាំ 2016-2020 និង(៤) បង្ហាញពីក្រមខ័ណ្ឌរួមសម្រាប់ការតាមដានត្រួតពិនិត្យនិងវាយតំលៃ ស្នើរឡើងដោយ MRCS ។