នាព្រឹកថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2015 នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំប្រជុំក្រុមការងារមន្ត្រីបច្ចេកទេស សម្រាប់រៀបចំកសាងផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ដើម្បីពិនិត្យឡើងវិញ និងកែលម្អខ្លឹមសារ-អត្ថន័យឲ្យកាន់តែប្រសើរឡើង ទៅលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប (2016-2020) មុននឹងដាក់ស្នើសុំការពិនិត្យ និងអនុម័តពីថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប ។