ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ សជណ លេខ 1003 ខេត្តកំពង់ធំ

នា​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៥  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ១០០៣ សជណ ចុះ​ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី របាយការណ៍​លទ្ធផល​ប្រជុំ​ថ្នាក់​ខេត្ត លើ​ការងារ​ឆ្វៀល និង​បែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ក្នុង​តំបន់ ៣ នៃ​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​សាលាខេត្ត​កំពង់ធំ​។​