ការចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​បញ្ហា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Sea Pac Investment និង​ក្រុមហ៊ុន Sou Ching Port Investment

នា​ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ​2015 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​បញ្ហា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Sea Pac Investment និង​ក្រុមហ៊ុន Sou Ching Port Investment ដឹកនាំ​ដោយ​ឯកឧត្តម ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់  ក្រសួង​ធនធានទឹក និង​ឩ​តុ​និយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល និង​តំណាង​អាជ្ញាធរ​ខេត្តសៀមរាប សរុប​ចំនួន ២១ រូប ។ ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ឡើងវិញ ដើម្បី​ឲ្យ​ការអភិវឌ្ឍ​គោរព​តាម​បទដ្ឋាន​គតិយុត្តិ​។​