វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ ស្តីពី​កត្តា​ហានិភ័យ​លើ​ការមិន​ពាក់មួក​សុ​វត្ថ​ភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​



៣០នាក់ មកពីអាជ្ញាធរទន្លេសាប១០ រូប និងមកពីរក្រសួងធនធានទឹក និងឧតុនិយម ២០រូប ដែលមានការចូលរួម
ពី ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនូវសាលប្រជុំក្រសួងធនធានទឹក។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើននិងបញ្ជៀបនូវចំណេះដឹងស្តីពីការពាក់មួកសុវត្តិភាព និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជូនទៅដលមន្ត្រីរាជការដែលជាយុវជនថ្មីរបស់សហភាពសព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងគោលបំណងរួមគ្នាមួយ ដើម្បីចង់អោយវគ្គបណ្តុះបណ្តាលនេះមានការរីកសាយទៅដល់ស្រទាប់យុវជនទាំងអស់ទូទាំងប្រទេស ដើម្បីកាត់បន្ថយនូវគ្រោះមហន្តរាយដែលកើតមានឡើងដោយគ្រោះថ្នាក់ចរាចរណ៏។

បន្ទាប់ពីបញ្ចប់វគ្គសិក្សាសក្ខាកាមទាំងអស់មានការរីករាយ ព្រោះគាត់ទទួលបានការយល់ដឹងអំពីបញ្ហានេះ ធ្វើអោយគាត់មានការប្រុងប្រយ័ត្នខ្ពស់ ហើយពួកគាត់នឹងធ្វើរការផ្សព្វផ្សាយទៅដល់យុវជននៅគ្រប់ទីកន្លែង។