ការ​អ​ញ្ជី​ញ​ចូលរួម​សិក្ខាសាលា នៃ​កម្មវិធី “BRIDGE Benefit Sharing” នាទី​ក្រុង​បាងកក​

​នា​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង      អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ នៃ​កម្មវិធី BRIDGE Benefit Sharing ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ធនធានទឹក​តំបន់​ឆ្លងដែន (The improvement of tranboundary water governance) ដែល​រៀបចំ​ដោយ​អង្គការ International Union for Conservation of Nature (IUCN) នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។  សិក្ខាសាលា​បានបង្ហាញ​អំពី​យន្តការ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន ពិសេស​គឺពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ការចែករំលែក​អត្ថប្រយោជន៍​ដល់​ប្រទេស​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​។ ក្រោយពី​បញ្ចប់​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​រួម​មក នា​ថ្ងៃទី បី ក្រុមការងារ​នៃ​កម្មវិធី BRIDGE បើក​កិច្ចប្រជុំ​បង្ហាញ​អំពី​លទ្ធផល​ដែល កម្មវិធី BRIDGE វគ្គ​ទី ២ សម្រេចបាន​កន្លងមក និង​ពិភាក្សា​លើក​ផែនការ​សម្រាប់​អនុវត្ត​កម្មវិធី BRIDGE វគ្គ​ទី ៣ បន្តទៀត​សម្រាប់​ឆ្នាំ ២០១៥-២០១៨ ខាងមុខ​។