ការសិក្សា​ស្រាវជ្រាវ​លើ​ឡូត៍​នេសាទ​ដាយ​ត្រី​ ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ សម្រាប់​រដូវ​នេសាទ​ឆ្នាំ 2013-2014

អនុប្រធានអាជ្ញាធរទន្លេសាប បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវលើឡូត៍នេសាទដាយត្រីនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់រដូវនេសាទឆ្នាំ 2013-2014 នៅដើមខែ ធ្នូ ឆ្នាំ 2013 រហូតដល់ចុងខែ មករា ឆ្នាំ 2014 ។ ការសិក្សាស្រាវជ្រាវនេះ ផ្តោតលើចំណុចសំខាន់ៗចំនួន 3 ដូចខាងក្រោមៈ
1- កត្តាជលសាស្ត្រ និងរូបសាស្ត្រនៃទន្លេ, កតា្តឧតុនិយមនៅតំបន់ឡូត៍ដាយទាំង 15 ជួរ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល ព្រមទាំងកត្តាគុណភាពទឹក។
2- ចរាចរ និងភាពសម្បូរនៃប្រភេទត្រី នៅតំបន់សិក្សាដែលផ្លាស់ប្តូរទីតាំងពីបឹងទន្លេសាប និង ពីតំបន់លិចទឹក ពាក់ព័ន្ធដែលក្នុងនោះមានប្រភេទត្រីកំពុងរងគ្រោះថ្នាក់, ប្រភេទត្រីដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ, ប្រភេទត្រីអាជីវកម្មទូទៅសម្រាប់ប្រជាពលរដ្ឋ និងប្រភេទត្រីកែច្នៃ តាមរយៈការសិក្សាលម្អិតនៅតាមបណ្តាគន្លងដាយត្រីមួយចំនួន។
3- ជីវសាស្ត្រ និងវដ្តជីវិតរបស់ប្រភេទត្រីសំខាន់ៗនៃបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធតាមរយៈកាលនីមួយៗ។

សូមរំលឹកថា ការសិក្សាស្រាវជ្រាវលើអាជីវកម្មឡូត៍នេសាទដាយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរដូវនេសាទឆ្នាំ 2013-2014 នេះ ជាការសិក្សាឆ្នាំទី 3 ហើយ ។
ជាក់ស្តែង អាជ្ញាធរទន្លេសាប បានធ្វើការសិក្សាស្រាវជ្រាវចាប់តាំងពីរដូវនេសាទឆ្នាំ 2011-2012 មកម្ល៉េះ។