នារសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥ នៅបន្ទប់ប្រជុំអគារអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស (WG10) ដើម្បីពិភាក្សាពិនិត្យលើសេចក្តីព្រាងលើកទី ២ នៃផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាប ២០១៦-២០២០ ដែលមានការអញ្ជើញចូលរួមពីទីប្រឹក្សា អទស ទីប្រឹក្សាគម្រោងកម្មវិធីរបស់ ADB និងក្រុមការងារ WG10 ។ កិច្ចប្រជុំ ដើម្បីពិនិត្យនូវសេចក្តីឯកសារផែនការយុទ្ធសាស្ត្រ សម្រាប់អាជ្ញាធរទន្លេសាប ដែលបានកែសម្រួលដោយទីប្រឹក្សាគម្រោង បន្ទាប់ពីទទួលបានការផ្តល់មតិយោបល់ពីបណ្តាក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និង NGOs ដែលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់កន្លង ។
ក្រុមការងារបច្ចេកទេស WG10 បានផ្តល់យោបល់បន្ថែមលើឯកសារសេចក្តីព្រាងនេះ ជូនដល់ទីប្រឹក្សា ដើម្បីធ្វើកែលម្អឯកសារបន្ថែមស្របតាមមតិយោបល់ក្នុងសិក្ខាសាលា និងក្រុមការងារ ធ្វើយ៉ាងណាឲ្យឯកសារនេះ មានលក្ខណៈល្អប្រសើរមុននឹងដាក់ឆ្លងសិក្ខាសាលានាពេលខាងមុខ អាចទទួលយកបាន និងមានការចូលរួមអនុវត្តន៍ពីអ្នកពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធក្នុងការចូលរួមចំណែកលើការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយនិរន្តរភាព ។