នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៦-២០២០)របស់គណៈកម្មការទន្លរមេគង្គ ដែលបានរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជានៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (អគារដើមត្នោត-ក្បាលថ្នល់) ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីសមាជិកតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ អគ្គលេខាធិការដ្ឋាន CNMC និងមន្ត្រីជំនាញ MRC សរុបចំនួន ៣២ រូប ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណង គឺ ៖ (១) បង្ហាញពីវឌ្ឍនភាពនៃដំណើរការរៀបចំផែនការយុទ្ធសាស្ត្រ របស់ MRC (2016-2020) និង (២) ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងឯកសារចុងក្រោយនៃផែនការយុទ្ធសាស្ត្រនេះ និងប្រមូលមតិយោបល់ពីប្រទេសជាសមាជិក MRC និងឆ្លងកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់នៅប្រទេសឡាវនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាមានលក្ខណៈសមស្របតាមដែលនឹងត្រូវចូលរួមអនុវត្តន៍។