សកម្មភាព​ការចុះ​សិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​)​ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តបាត់ដំបង​

 

នា​ថ្ងៃទី 03 ដល់​ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2015 ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​) សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល  ប្រភេទ​ពូជ  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ  សត្វល្អិត និង​ជំងឺ​បំផ្លាញ  ការប្រើប្រាស់​ជី និង​ថ្នាំពុល  ប្រភពទឹក​ស្រោចស្រព  ការវិភាគ​ប្រភេទ​ដី (Soil Texture) និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​