ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប រួមជាមួយលោក សរ គឹមសាន្ត ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីរៀបចំកញ្ចប់សកម្មភាពវិមជ្ឈការទី 2 ឆ្នាំ 2016-2020 របស់ គណៈកម្មាការទន្លេមេគង្គ ( Mekong River Commission Strategic Plan 2016-2020) ដែលបានប្រព្រឹត្តទៅនៅក្រុង កំពង់ចាម កាលពីថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ2015 ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ និងសមាជិកក្រុមការងារបច្ចេកទេសនៃវិមជ្ឈការមុខងារស្នូលក្នុងក្របខ័ណ្ឌទន្លេមេគង្គសម្រាប់កម្ពុជាពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងផែនការ អាជ្ញាធរទន្លេសាប ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួនសរុប 30 នាក់ ។
សិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាឡើងវិញលើមុខងារស្នូលនៃការគ្រប់គ្រងអាងទន្លេរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាសម្រាប់រៀបចំកញ្ចប់សកម្មភាពវិមជ្ឈការទី2 ឆ្នាំ2016-2020 ។
ជាលទ្ធផល សិក្ខាសាលាទទួលបាន៖
ការពិនិត្យនិងពិភាក្សាឡើងវិញលើមុខងារស្នូលនៃការគ្រប់គ្រងអាងទន្លេរបស់គណៈកម្មាការទន្លេមេគង្គ (Mekong River Commission Strategic Plan) សំរាប់រៀបចំកញ្ចប់សកម្មភាពវិមជ្ឈការទី 2 ឆ្នាំ 2016-2020 ។
ឯកភាពលើសំណើរកញ្ចប់( Mekong River Commission Strategic Plan ) សកម្មភាពវិមជ្ឈការទី 2 ឆ្នាំ 2016-2020 ។
ភាគីកម្ពុជានៅមានការលំបាកខ្លះលើ កញ្ចប់ថវិកាសម្រាប់ដំណើរការមុខងារស្នូលនៃ សកម្មភាពវិមជ្ឈការ ទី 2 ឆ្នាំ 2016-2020 ។