នាថ្ងៃទី 4-5 ខែកុម្ភៈ ឆ្នាំ 20145 ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង, មន្ត្រីគម្រោងអាជ្ញាធរទន្លេសាប និងបុគ្គលិកក្រុមហ៊ុន Unitech Water បានចុះ ទៅពិនិត្យ និងធ្វើការកែលំអស្ថានីយ៍ទឹកស្អាតចំនួនពីរកន្លែងនៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ។ ស្ថានីយទី ១ ស្ថិតនៅភូមិទួលនាងសាវ និងទី២ ស្ថិតនៅភូមិកំពង់ចម្លង ដែលស្ថានីយទាំងពីរនេះស្ថិតនៅលើភូមិបណ្តែតទឹកនៃឃុំផាត់សណ្តាយ ដែលកន្លងមកនាឆ្នាំ ២០០៩ គឺស្ថិតនៅក្រោម គម្រោងទ្រទ្រង់ជីវភាពប្រជាជនបឹងទន្លេសាប ឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយគម្រោងនេះបានបញ្ចប់នៅឆ្នាំ ២០១២។ រហូតមកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរទន្លេសាប បានសហការជាមួយអង្គការ WorldFish បានជ្រើសរើសស្ថានីយទាំងពីរនេះធ្វើការសិក្សាសាកល្បងលើការប្រើប្រាស់ទឹកស្អាតនៃកម្មវិធីប្រព័ន្ធកសិកម្មវារីជាតិ(Aquatic Agricultural Systems) ដោយក្រុមការងារអាជ្ញាធរទន្លេសាប ក្រុមការងារអង្គការ WorldFish ត្រូវចុះធ្វើការសិក្សារួមគ្នាលើដំណើរការបន្តរបស់ស្ថានីយ៍ ការជួសជុល និងការគ្រប់គ្រងស្ថានីយ។