ចាប់ពីថ្ងៃទី 23-30 ខែ ធ្នូ ឆ្នាំ 2014 (3-10 កើត) ឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បន្តការតាមដានលើទីកន្លែងកែច្នៃប្រហុក ស្រង់ទិន្នន័យប្រជាពលរដ្ឋមកធ្វើប្រហុក អាជីវកម្មផលិតទឹកត្រី និងការធ្វើពាណិជ្ជកម្មត្រី និងជនជាតិវៀតណាម មកទិញត្រីធ្វើមេទឹកត្រី នៅឡូត៍ដាយ រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ការសិក្សានេះ ក្នុងគោលបំណងដើម្បីបន្តស្វែងយល់អំពីទីតាំងកែច្នៃ បច្ចេកទេស ប្រភពប្រជាពលរដ្ឋ ដែលមកធ្វើប្រហុកជាលក្ខណៈគ្រួសារ មធ្យម ធំ លទ្ធភាពផលិតទឹកត្រីរបស់សិប្បករ ចរន្តទីផ្សារនាំចេញ និងស្រង់ស្ថិតិផលនេសាទតាមកន្លែងឡើងត្រី(រ៉ៃ)។