ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៤ លោក ភេម ស៊ា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិក្ស បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិស្តីពីការតាមដាន និងការអភិវឌ្ឍន៍ជលផល និងវារីវប្បកម្មនៃកម្មវិធីជលផលរបស់ MRC ដែលបានរៀបចំឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃ CNMC និងមានអ្នកចូលរួមចំនួន ៤១ នាក់ មកពីអាជ្ញាធរទន្លេសាប ៤ រូប, CNMC, MRC, រដ្ឋបាលជលផល, សាកលវិទ្យាល័យកសិកម្មចំការដូង, ជលផលតាមខេត្ត និងអង្គការនានា។ កិច្ចប្រជុំ មានគោលបំណងចង់បង្ហាញនូវវឌ្ឍនភាពការអនុវត្តគម្រោងដែលគាំទ្រថវិកាដោយ គណៈកម្ម ការទន្លេមេគង្គ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងក្រុមអ្នកសិក្សាពាក់ព័ន្ធនឹងមន្រី្តជំនាញកម្មវិធីជលផលនៃគណៈកម្មការទន្លេមេគង្គ និងផ្តល់អនុសាសន៍សម្រាប់ការអនុវត្តន៍គម្រោងរបស់កម្មវិធីជលផល នៃគណៈកម្មការទន្លេមេគង្គ នាពេលអនាគត។
កិច្ចប្រជុំ ក៍បានស្តាប់នូវបទបង្ហាញរបស់អាជ្ញាធរទន្លេសាប ឡើងបង្ហាញលទ្ធផល គម្រោង “ តាមដានការចាប់ត្រីរបស់អ្នកនេសាទ នៅជុំវិញបឹងទន្លេសាប “ ដោយ លោក ភេម ស៊ា អនុប្រធានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្ស និងជាប្រធានក្រុមការងារអនុវត្តគម្រោង ទៅតាមតាមលក្ខណៈបច្ចេកទេស MRC ជាស្តង់ដាអន្តរជាតិ៤ ប្រទេស(កម្ពុជា វៀតណាម ឡាវ និងថៃ) ផងដែរ។