ការ​អ​ញ្ជី​ញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ នៃ​កម្មវិធី “Mekong Water Dialogues (MWD)”

​នា​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ នៃ​កម្មវិធី Mekong Water Dialogues (MWD) ដែល​រៀបចំ​ដោយ អង្គការ International Union for Conservation of Nature (IUCN) ប្រចាំ​ប្រទេស​កម្ពុជា នៅ​ទី​រួម​ខេត្តសៀមរាប​។  សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ គឺជា​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ដែល​អញ្ជើញ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប អង្គការ​ម្លប់​បៃតង អង្គការ NGO Forum និង​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ខេត្តពោធិ៍សាត់ និង​ខេត្តស្ទឹងត្រែង​។  ក្រុមការងារ​បានបង្ហាញ​ជូន​នូវ​កម្រង​ឯកសារ​វីដេអូ​ដែល​បាន​ថត ស្តីពី សកម្មភាព​របស់​ក្រុមការងារ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក លើ​ការងារ​ការគ្រប់គ្រង​តំបន់ដីសើម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា (Video Documentary on Wetland Management and Livelihoods in Boeung Chhmar Ramsar Site) និង​បាន​បន្ត​ពិភាក្សា​អំពី​ដំណើរការ​នៃ​ការបំពេញ​ការងារ​កន្ល​ង​មក​នៃ​កម្មវិធី MWD ដែល​បាន រៀបចំ​កិច្ចប្រជុំ​ក្នុង និង​ក្រៅប្រទេស​នាពេល​កន្លងមក ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​នានា និង​ជា​ចុងក្រោយ​ក្រុមការងារ​បាន​ពិភាក្សា អំពី​យុទ្ធសាស្ត្រ​និរន្តរភាព​នៃ​ផែនការ​សកម្មភាព​បន្ត​។