ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស ស្តីពី​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់ MRC

​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ បាន​អញ្ជើញ​ចូលរួម សិក្ខាសាលា​បច្ចេកទេស ស្តីពី​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព​ដ៍​ខ្ពង់​ខ្ពង់ ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន ដែលជា​សមាជិក មាន​ចំនួន ៣៨ នាក់ ។ សិក្ខាសាលា មាន​គោលបំណង ដើម្បី ស្វែងយល់​អំពី ផែនការ​នៃ​ការអនុវត្ត​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) នៅ​កម្ពុជា និង​អំពី​ទិដ្ឋភាព និង​ស្ទាបស្ទង់​សមត្ថភាព​បច្ចេកទេស​និង​រដ្ឋបាល​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ច ព្រមទាំង​ពិភាក្សា​ទៅលើ​ការទទួលខុសត្រូវ​រប​ស់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​រួមទាំង​តម្រូវការ​សមត្ថភាព​បច្ចេកទេស​គ្រប់គ្រង និង​ធនធាន​សម្រាប់​អនុវត្ត​ផែនការ​នេះ ។