ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ​ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តបន្ទាយមានជ័យ​

​ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2014 ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម នៅក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង ដើម្បី​ឲ្យ​ដឹង​ពី​ប្រភេទ​ពូជ​ដំណាំ​ស្រូវ វិធីសាស្ត្រ​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ទីផ្សារ ផលិតផល ការដឹកជញ្ជូន សេដ្ច​កិច្ច​សង្គម​កសិករ ការប្រើប្រាស់​ជី ថ្នាំពុល បញ្ហា​ប្រឈម ក្នុង​ដំណើរ​ការដាំដុះ ដំណោះស្រាយ ប្រភពទឹក​ស្រោចស្រព និង​ប្រភេទ​ដី ។ ក្នុង​ដំណើរការ នេះ​ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី ប្រូ​ហ្វីល​ដី និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​