ចាប់ពីថ្ងៃទី 29 ខែ វិច្ឆិកា ដល់ថ្ងៃ 02 ខែ ធ្នូ ឆ្នាំ 2014 ឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាលំអិតលើទីកន្លែងកែច្នៃប្រហុក បច្ចេកទេស ស្រង់ទិន្នន័យប្រជាពលរដ្ឋមកធ្វើប្រហុក អាជីវកម្មផលិតទឹកត្រី និងការធ្វើពាណិជ្ជកម្មត្រី និងជនជាតិវៀតណាម មកទិញត្រីធ្វើមេទឹកត្រី នៅឡូត៍ដាយ រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ការសិក្សានេះ ដើម្បីស្វែងយល់អំពីទីតាំងកែច្នៃ បច្ចេកទេស ប្រភពប្រជាពលរដ្ឋ លទ្ធភាពផលិតប្រហុកលក្ខណៈគ្រួសារ មធ្យម ធំ លទ្ធភាពផលិតទឹកត្រីរបស់សិប្បករ ចរន្តទីផ្សារនាំចេញ និងធ្វើការសម្ភាសន៍ជាមួយអាជ្ញាធរដែនដី។