សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​តំរង់ទិស​ក្នុង​សកម្មភាព​ស្រាវ ជ្រាវ​ដោយមាន​ការចូលរួម (PAR Tools)

កាលពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ លោក ខូវ វេ​ង​សុង អនុប្រធាន​ការិយាល័យ​ធនធាន​រ៉ែ និង កញ្ញា ប៊ូ សុ​ភ័​ស្ភ ជា​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូល​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​តំរង់ទិស​ក្នុង​សកម្មភាព​ស្រាវ ជ្រាវ​ដោយមាន​ការចូលរួម (PAR Tools) ដែល​រៀបចំ​ដោយ​អង្គការ World Fish ធ្វើ​នៅ​សាលប្រជុំ​កាកបាទក្រហមកម្ពុជា ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ និង​មាន​សមាសភាព​ចូលរួម​ចំនួន ៣១ នាក់  មាន​អាជ្ញាធរ​ទន្លេសាប  អង្គការ​ដៃគូរ និង​អ្នកសម្របសម្រួល​តាម​ភូមិ​គោលដៅ​របស់ World Fish នៅ​ជុំវិញ​បឹង​ទន្លេសាប ។ វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង អនុវត្ត​ក្នុង​ដំណើរការ​សហគមន៍​, បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការចូលរួម​(PAR), កំណត់​ក្រុម​គោលដៅ​ដែល​ត្រូ​ជួប និង​វី​ធី​សាស្ត្រ​ដែល​ត្រូវ​ប្រើប្រាស់ រៀបចំ​ផែនការ​ក្នុងការ​ពិភាក្សា​ជាមួយ​ក្រុម​គោលដៅ​ចាស់ និង​ក្រុម​គោលដៅ​ថ្មី​។ វគ្គ​បណ្តុះបណ្តាល បាន​លើក​ផែន​ការចុះអនុវត្ត ពី​វិធីសាស្ត្រ​នេះ​នៅ​ភូមិ​គោលដៅ​ចំនួន ០៦ ក្នុង​ខេត្ត​ចំនួន ០២ មាន ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ចុងខែ​កញ្ញា រហូតដល់​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០១៤ ។​