ការចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី ការពិនិត្យ និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ (NBSAP) និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ​

​នា​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ លោក លោក ប៉ុន វុ​ឌ្ឍី ប្រធានការិយាល័យ​ជីវៈចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាតិ ស្តីពី ការពិនិត្យ​ឡើងវិញ និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ (NBSAP)  និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ ដែល​រៀបចំ​ទ្បើង​ក្នុងនាម​ជា​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត​ការងារ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ នៃ​ក្រសួងបរិស្ថាន ក្រោម​ធិបតី​ភាព​ឯ​ឧ​ត្ត​ម យិន គឹមស៊ាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​មាន​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួងទេសចរណ៍ រដ្ឋបាល​ព្រៃឈើ  ក្រសួង​អភិវឌ្ឍន៍ជនបទ  ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ក្រសួងផែនការ ក្រសួង​រ៉ែ និង​ថាមពល រដ្ឋបាល​ជលផល តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការក្រៅរដ្ឋាភិបាល ។ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​កែសម្រួល​ទិ​និ្ន​ន័យ -​ព័ត៌មាន​ជីវៈចម្រុះ លើ​សេចក្តីព្រាង NBSAP និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ ជាមួយ​បណ្តា​ស្ថាប័ន អង្គា​ករ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា​។​