សកម្មភាព​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ CRBMFD

​កាលពី​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៤ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង សហប្រតិបត្តិការ និង​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​បង្ហាញ ផ្លូវ​ថ្នាក់ជាតិ​សម្រាប់​មុខងារ​ស្នូល​នៃ​ការគ្រប់គ្រង​អាង​ទន្លេ​ដើម្បី​អនុវត្ត​វិមជ្ឈការ​គណៈកម្មការ​ទ​ន្លេ​មេគង្គ​សម្រាប់​កម្ពុជា ( National Road Map of Core River Basin Management Function Decentralization_CRBMFD ) ​មាន ៩ ជំពូក​ រហូតដល់​ឆ្នាំ​២០៣០  ដែល​បានរៀបចំដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ទីក្រុង​កំពង់ចាម ដែលមាន​ការអញ្ជើញចូលរួម​ពី​សមាជិក​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង មាន MOWRAM MAFF MOE MOP MPWT MIME TSA និង NPC ។ សិក្ខាសាលា មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ឯកសារ Cambodia CRBMFD National Roadmap និង​ពិនិត្យ ពិភាក្សា លើ​បច្ចុប្បន្នភាព​នៃ​ផែនការ​សកម្មភាព​(​កញ្ចប់​សកម្មភាព​ទី​១៖ ៦ សកម្មភាព​) សម្រាប់ ឆ្នាំ​២០១២-២០១៥ ។ សិក្ខាសាលា ទទួលបាន​នូវ​ចំណេះដឹង​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ម​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​នៅ​កម្រិត​ជាតិ និង​យល់ដឹង​ច្បាស់លាស់​ពី​ការធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​យន្តការ​សម្របសម្រួល​ដែលមាន​ស្រាប់​រវាង​មន្ត្រី​ជាតិ សម្របសម្រួល​វិមជ្ឈការ​មុខងារ​ស្នូល មន្ត្រីជាតិ​ សម្រប សម្រួល​កម្មវិធី​នានា និង​មន្ត្រី​សម្របសម្រួល​ថ្នាក់​តំបន់ ។