នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ នៅសណ្ឋាគារហ៊ីម៉ាវីរី លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំលើកទី១ ស្តីពីរបាយការណ៍ស្ថានភាពទឹកថ្នាក់ជាតិឆ្នាំ២០១៤ ជារបកគំហើញរបស់ទីប្រឹក្សាបច្ចេកទេសគម្រោង WRMSDP/MOWRAM CDTA 7610-CAM ក្រោមអធិបតីភាពឯកឧត្តម វេង សុខុន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកកម្មវិធី និងជាប្រធានក្រុមការងារអន្តរក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារអន្តរក្រសួង (WG6) និងក្រុម CDTA/ADB ។ កិច្ចប្រជុំបានពិនិត្យ និងផ្តល់យោបល់លើរបកគំហើញនៃសេចក្តីព្រាងរបាយការណ៏ស្ថានភាពទឹកថ្នាក់ជាតិឆ្នាំ២០១៤ ចែកជា ៥ ជំពូក គឺសេចក្តីផ្តើម ស្ថានភាពធនធានទឹក(លើ-ក្រោមដី) ទឹកសម្រាប់ផលិតកម្ម សេវាកម្មទឹក និងទឹកនិងបរិស្ថាន ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព មុននឹងដាក់ឆ្លងដាក់ដឹកនាំសម្រេច។ របាយការណ៍ ក៏បានពិនិត្យស្ថានភាពរួមនៃការអនុវត្តន៍ការសិក្សាវិស័យទឹកជាតិ និងការអនុវត្តន៍ច្បាប់ទឹក នៃព្រះរាជាណាចក្រកម្ពុជា ។