ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាបចុះ​ជួប​សំណេះសំណាល ពិនិត្យ និង​សិក្សា​ស្វែងយល់​ជាមួយ​សហគមន៍​នេសាទ​ស្តី​ក្រោម​-​រហាល​សួង (​តំបន់​អភិរក្ស​រាំង​ពេន​៣​ត​)

រសៀល​ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចុះ​ជួប​សំណេះសំណាល ពិនិត្យ និង​សិក្សា​ស្វែងយល់​ជាមួយ​សហគមន៍​នេសាទ​ស្តី​ក្រោម​-​រហាល​សួង (​តំបន់​អភិរក្ស​រាំង​ពេន​៣​ត​) និង​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ដងស្ទឹង​សង្កែ​ប្រកប​របរ​ស្រែចំការ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ចូលរួម​ការពារ​ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប និង​ផ្តល់​ការគាំទ្រ​លើ​ការបង្កើត​មុខរបរ​បន្ថែម ដោយ​មិន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ធនធាន​បឹង​ទន្លេសាប ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ និង​សហគមន៍​៕