សក្តានុពល​ធនធានធម្មជាតិ​បឹង​ពារាំងជាប់​នឹង​បឹង​ទន្លេសាប

សក្តានុពល​ធនធានធម្មជាតិ​បឹង​ពារាំង ក្នុង​តំបន់​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក (​តំបន់​៣) ជាប់​នឹង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាននិងកំពុង​ក្លាយជា​ខ្សែ​របៀង តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ដ៏​សំខាន់​មួយ ផ្សារភ្ជាប់​ជាមួយ​បេតិកភណ្ឌ​ប្រាសាទ​បូរាណ​ក្នុង​ខេត្តសៀមរាប ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​អារម្មណ៍ និង​បោះតង់​លំហែរ​កាយ​នា​រដូវរំហើយ ក៏ដូចជា​រដូវប្រាំង ជាមួយនឹង​ទេសភាព​ដ៏​ត្រកាល​នៃ​ព្រៃ​លិច​ទឹក ថ្ងៃ​លិច សត្វ​ស្លាប ជីវចម្រុះ​គ្រប់​ប្រភេទ និង​ទិដ្ឋភាព​ប្រជាកសិករ​អាស្រ័យ​ផល​ក្នុង​តំបន់​២ នៃ​តំបន់​បឹង​ទន្លេសាប ។​

​ការកែលម្អ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការតភ្ជាប់​របៀង​ឧស្សាហកម្ម​គ្មាន​ផ្សែង​ជាមួយ​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​សំខាន់ៗ ក្នុងការ​ទាក់ទាញ​ភ្ញៀវ បង្កើត​ឱកាស​ការងារ បង្កើន​ចំណូល និង​បង្កើន​កាលានុវត្តភាព​មិត្តភាព​កិច្ចសហប្រតិបត្តិការ ជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុងការ​ជម្រុញ​ប្រសិទ្ធភាព​នៃ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​សហគមន៍​មូលដ្ឋាន ក្នុង​ការចូល​រួមការ​ពារ​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​៕