ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប​ប្រចាំ​មុខព្រួញ​ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វឌ្ឍនភាព​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់​ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី​តាម​បណ្តា​ឃុំ ស្រុក​ព

​នា​ព្រឹក​ថ្ងៃ​អង្គារ ៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប​ប្រចាំ​មុខព្រួញ​ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​វឌ្ឍនភាព​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី​តាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​អន្តរក្រសួង ស្ថាប័ន ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ប្រធាន អនុប្រធាន និង​សមាជិក​អញ្ជើញ​មកពី​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​) ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត រដ្ឋបាល​ស្រុក​កណ្តៀង រដ្ឋបាល​ស្រុក​ក្រគរ និង​រដ្ឋបាល​ស្រុក​បាកាន​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ចុះ​អនុវត្ត​សម្រង់​កម្រង​សំណួរ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើ​បច្ចុប្បន្ន​ទិន្នន័យ​នៃ​ការគ្រប់គ្រង​ដី​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ស្ថាប័ន ស្ថិត​តាម​បណ្តា​ស្រុក​ជាប់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ និង​រៀបចំ​របាយការណ៍​លទ្ធ​ផល​រកឃើញ​នៃ​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី មាន​ភាពច្បាស់លាស់ ធានា​នូវ​សុក្រឹតភាព​៕