ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប​ប្រចាំ​មុខព្រួញ​ខេត្តបាត់ដំបង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ បូកសរុប​លទ្ធផល​បឋម​ការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តាម​បណ្

​នា​ព្រឹក​ថ្ងៃ​សុក្រ ១៥​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប​ប្រចាំ​មុខព្រួញ​ខេត្តបាត់ដំបង រួមជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លេ​ី​លទ្ធផល​បឋម ក្នុងការ​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​ភូមិ ឃុំ ស្រុក ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដឹកនាំ​ដោយ ឯកឧត្តម គឹ​ត ច័ន្ទ​គ្រឹ​ស្នា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​ក្រុមការងារ​ពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។​

​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ជាមួយ​ក្រុមការងារ​ផ្ទៀងផ្ទាត់ និង​បញ្ចូល​ទិន្នន័យ​ច្បាស់លាស់​បន្ថែម​ធ្វើយ៉ាងណា​ធានា​នូវ​សុក្រឹតភាព ដែល​អាច​ចងក្រង​ព័ត៌មាន​ជា​មូលដ្ឋាន​សម្រាប់​ថ្នាក់ដឹកនាំ​ធ្វេ​ី​សេចក្តីសម្រេចចិត្ត​តម្រង់ទិស​ក្នុងការ​រៀបចំ​ផែនការ​អភិរក្ស និង​ផែនការអភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​ផ្ដោតលើ​គុណភាព សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​កាត់បន្ថយ​បន្ទុក​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​ធានាបាន​និរន្តរភាព​នៃ​ប្រព​ន្ធ័​អេកូ​ឡូ​សុ​ី​បឹង​ទន្លេសាប​សម្រាប់​កូនចៅ​ត​ជំនាន់​៕