នៅថ្ងៃចន្ទ ១១រោច ដល់ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទ ស្ថិតនៅភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើការជួបជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង
២. សម្ភាសន៍ជាមួយប្រជានេសាទ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីតាមតំបន់។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ
- សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់នីមួយៗ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ៕