ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចូលរួម​ចុះ​ពិនិត្យ​ទិន្នន័យ​ការប្រើប្រាស់​ដីធ្លី នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប នៃ​តំបន់​បឹង​ទន្លេសាប​

​ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ដល់​ថ្ងៃ​សុក្រ ៨​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០-២១ ខែមីនា ឆ្នាំ​២០២៥ តាមរយៈ​ការចាត់​អញ្ជើញ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯ​ឧ​ត្ត​ម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួម​ចុះ​ពិនិត្យ​ការប្រើប្រាស់​ដី និង​ជីវភាព​រស់នៅ​សហគមន៍​ទេសចរ​នៃ​ភូមិ​បណ្តែត​ទឹក ក្នុង​តំបន់​បឹង​ទន្លេសាប ជាមួយ​ក្រុមការងារ​ម​ន្ត្រី​បច្ចេកទេស​អន្តរក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន ប្រចាំ​មុខព្រួញ​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម តឹក រ៉េត​សំរេច រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ពួក ។​

​សូមជម្រាបថា ខេត្តសៀមរាប​មាន​ផ្ទៃដី​មកជា​ប់​តំបន់​បឹង​ទន្លេសាប សរុប​ចំនួន ២៥៧ ៨៥៨.៥០ ហ​ត ក្នុងនោះ​រួមមាន : តំបន់​១ ចំនួន ៦៦ ៧០០.៩០ ហ​ត​, តំបន់​២ ចំនួន ៩០ ៣៥២.០០​ហ​ត​, តំបន់​៣ ចំនួន ១០០ ៨០៥.៦០ ហ​ត និង​មាន​បង្គោលព្រំ​តំបន់​៣ ចំនួន ២៩៩ បង្គោល​៕