ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យា​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង នៃ​ក្រសួង​ធនធានទឹក សាធារណរដ្ឋ​ប្រជាមានិត​ចិន

នា​រសៀល​ថ្ងៃអាទិត្យ ៣​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង នៃ​ក្រសួង​ធនធានទឹក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ  Dai Jiqun ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង (Nanjing Hydraulic Research Institute) នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង នៃ​ក្រសួង​ធនធានទឹក​ចិន ។ 

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​បង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង លើ​ការ​គ្រប់​ធនធានទឹក និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ព្រមទាំង​ការគ្រប់គ្រង​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព និង​ការចែករំលែក​បទពិសោធ​ន៍​លើ​ការគ្រប់គ្រង​បឹង ដូច​នៅ​បឹង Taihu និង​បឹង​ផ្សេងៗ​ទៀត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ 

​ក្នុងឱកាស​ជំនួប​នេះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​មានមតិ​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ និង​បាន​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប៉ះពាល់​មកលើ​បឹង​ទន្លេសាប​លើ​ការ​គ្រប់​ធនធានទឹក និង​បរិស្ថាន​បឹង​ទន្លេសាប ដូចជា​ការ​គោក​រាក់ បឹង​និង​ស្ទឹង​សំខាន់ៗ នៅ​ជុំវិញ​បឹង​ទន្លេសាប​នា​រដូវប្រាំង និង​មាន​ជំនន់​នៅ​រដូវវស្សា​។ ឯកឧត្តម រំលឹក​ផងដែរ​ពី ដំណើរ​ទស្សនកិច្ច​រប​ស់​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​អាជ្ញាធរ​ទន្លេសាប​នាពេលនេះ ផ្តើមចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA) នៃ​ក្រសួង​ធនធានទឹក​ចិន ដែល​បាន​អនុវត្តន៍​គម្រោង​សាកល្បង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ សម្រាប់​អាង​ទន្លេសាប និង​ការអញ្ជើញ​គណ​:​ប្រតិភូ​អាជ្ញាធរ​ទន្លេសាប​ចូលរួម​សន្និសីទ​អន្តរជាតិ Taihu ស្តីពី​ការគ្រប់គ្រង​ទឹក​បឹង Gushi នៅ​ទីក្រុង Wuxi នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​។​

​សូម​ជម្រាបជូន​ថា ឯកឧត្តម សាស្ត្រាចារ្យ តំណាង​ប្រតិភូ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង បាន​ជម្រាបជូន​ពី​បេសកកម្ម តួនាទី​ភារកិច្ច និង​រចនាសម្ព័ន្ធ​រប​ស់​វិទ្យាស្ថាន ព្រមទាំង​ផ្តល់​ការចែករំលែក​បទពិសោធ​ន៍​ជាច្រើន​លើ​ការគ្រប់គ្រង​ទឹក​នៅ​បឹង Taihu ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង អនុវត្តន៍​ជោគជ័យ ទាំង​ការគ្រប់គ្រង​ទឹក បរិស្ថាន គុណភាព​ទឹក គ្រោះទឹកជំនន់ និង​គោក​រាំងស្ងួត​។ ឯកឧត្តម​បានបញ្ជាក់​ជូន​ពី​ការបន្ត​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែខ្លាំង​ក្លា​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង ដោយ​ធ្វេ​ី​ការគាំទ្រ​ទាំង​ឧបករណ៍​បច្ចេកទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ចែករំលែក​បទពិសោធន៍​តាមរយ​:​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន នាពេលខាងមុខ​។​

​សូមបញ្ជាក់​ជូន​ថា ក្នុង​ពិធី​ជំនួប​ពិភាក្សា​ការងារ​នេះដែរ អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង នៃ​ក្រសួង​ធនធានទឹក សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឈានដល់​ពិធី​ចុះហត្ថលេខា​លេ​ី​ឯកសារ​ចំនួន​២ ៖

១. ពិធី​ហត្ថលេខា​លេ​ី​អនុស្សរណៈ​យោគយល់​គ្នា (MoU) លើ​កិច្ច​សហប្រតិបត្តិ​រវាង​អាជ្ញាធរ​ទន្លេសាប ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម​សាស្ត្រាចារ្យ Dai Jiqun ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ ណាន​ជី​ង (Najing Hydraulic Research Institute_NHRI) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍ ទិន្នន័យ ព័ត៌មាន ការតាមដាន ការវាយតម្លៃ ការស្រាវជ្រាវ​រួមគ្នា ការ​ធ្វេ​ី​ទស្សនកិច្ច​សិក្សា និង​ការកសាង​សមត្ថភាព​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ធនធានទឹក​បឹង​ទន្លេសាប​។ 

២. ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ប្រគល់​-​ទទួល​ស្ថានីយ និង​ឧបករណ៍ សម្ភារៈ​នៃ​គម្រោង​សហប្រតិបត្តិការ សិក្សា​រួម​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA) នៃ​ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានបញ្ចប់​ការអនុវត្ត​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ សម្រាប់​អាង​ទន្លេសាប ដែលមាន​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ ចំនួន ១១​ស្ថានីយ ជុំវិញ​បឹង​ទន្លេសាប និង​ស្ថានីយ​មេ ចំនួន ១ (Master Station)៕