ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​កម្ពស់​ទឹក​-​តម្រងទឹក​ភ្លៀង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ

​ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្ទោង នា​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ អមដោយ​ក្រុមការងារ​មន្ត្រី​បច្ចេក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​វ័យក្មេង​ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​ផ្ទាល់​របស់​ឯកឧត្ដម​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​កម្ពស់​ទឹក​-​តម្រងទឹក​ភ្លៀង និង​ប្រមូល​សំណាក​ទឹក​តាម​ទីតាំង​សំខាន់ៗ ដើម្បី​ធ្វើការ​វិភាគ​លក្ខណៈ​រូប​គីមី និង​ជីវៈ​នៃ​ប៉ារ៉ាម៉ែត្រ​គុណភាព​ទឹក​បឹង​ទន្លេសាប និង​បឹង​ទន្លេ​ឆ្មារ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ជាមួយនឹង​សកម្មភាព​ស្រាវជ្រាវ​នេះ​ផងដែរ ឯកឧត្តម ក៏បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ និង​ភូមិ អំពី​បទល្មើស ការចូលរួម​ការពារ​ទប់ស្កាត់​ធនធានធម្មជាតិ ការ​ទ្រទ្រង់​ជីវភាព​រស់នៅ និង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំង​៥ ភូមិ ក្នុង​ឃុំ​ពាម​បាង​៕