ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ករណី​ស្នើសុំ​បញ្ជូន​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​គម្រោង​សម្រាប់​កម្មវិធី​វិនិយោគសាធារណៈ បី​ឆ្នាំ​រំកិល​២០២៦-២០២៨ លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ក្នុង​អគ្គលេខាធិក

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ករណី​ស្នើសុំ​បញ្ជូន​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​គម្រោង​សម្រាប់​កម្មវិធី​វិនិយោគសាធារណៈ បី​ឆ្នាំ​រំកិល​២០២៦-២០២៨ លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។ 

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង លោក​ប្រធាន​នាយកដ្ឋាន​ទាំង​៤ និង​មន្ត្រី​ក្នុង​ការិយាល័យ​ផែនការ សហប្រតិបត្តិការ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដេ​ី​ម្បី​ធ្វើការ​ពិភាក្សា​រៀបចំ​អត្ថន័យ និង​កំណត់​គម្រោង​អាទិភាព​សំខាន់ៗ ទៅតាម​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ទន្លេសាប បន្ស៊ី​គ្នា​នឹង​ផែនការ​យុទ្ធសាស្ត្រ អ​.​ទ​.​ស និង​ផែនការអភិវឌ្ឍន៍​ជាតិ សម្រាប់​ដាក់បញ្ចូល​ក្នុង​កម្មវិធី​វិនិយោគសាធារណ​: ដោយមាន​អត្ថន័យ គោលបំណង លទ្ធផល​រំពឹងទុក ថវិកា​របស់​គម្រោង អោយបាន​ច្បាស់លាស់​សម្រាប់​ជា​ឯកសារ Proposal ងាយ​ក្នុង​ការចរចា និង​កៀគរ​ដៃគូរ​អភិវឌ្ឍន៍​៕