ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លើ​ផល​ចាប់​តាម​ឡូត៍​ដាយ សម្រាប់​ឆ្នាំ​២០២៤-២០២៥

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អមដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លើ​ផល​ចាប់​តាម​ឡូត៍​ដាយ សម្រាប់​ឆ្នាំ​២០២៤-២០២៥ និង​ការរៀបចំ​ធ្វើ​សៀវភៅ​ទស្សនា​វ​ដ្តី​ស្តីពី “​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ “​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​នាយកដ្ឋាន​ធាន​ធម្មជាតិ​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ៖
- វាយតម្លៃ​លើ​ផល​ចាប់​សរុប​តាម​ខ្នើត​នីមួយៗ របស់​ឡូត៍​ដាយ សម្រាប់​ឆ្នាំ​២០២៤-២០២៥ 
- ការរៀបចំ​ធ្វើ​សៀវភៅ​ទស្សនា​វ​ដ្តី​ស្តីពី “​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ “​។ 

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អគ្គលេខាធិកា​រ​រង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​អនុវត្ត​ការងារ​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅតាម​បែបបទ​បច្ចេកទេស មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​លើ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់​ដឹក​បាន​ប្រគល់ឱ្យ​ជាពិសេស​បានផ្តល់​ជា​អនុសាសន៍ និង​បំពេញបន្ថែម​លើ​ចំណុច​ខ្វះខាត​ដល់​ក្រុមការងារ​ដើម្បី​ជា​ទិសដៅ​ក្នុងការ​អនុវត្ត​ការងារ​បន្ត​៕